ព័ត៌មានថ្មីៗ
recent

សហគមន៏នេសាទប្រមាណ២០ភាគរយប៉ុណ្ណោះនៅទូទាំងប្រទេសដែលមានសកម្មភាពផុលផុស

       តាកែវ ៖ មន្រ្តីជាន់ខ្ពស់រដ្ឋបាលជលផលបានថ្លែងឲ្យដឹងថា ក្នុងចំណោមសហគមន៏នេសាទប្រមាណជាង៥រយនៅទូទាំងប្រទេស គឺមានតែ១រយសហគមន៏ឬ២០ភាគរយតែប៉ុណ្ណោះដែលដំណើរការសកម្មភាពរបស់ខ្លួនយ៉ាងផុលផុស ក្រៅពីនោះមានសកម្មភាពតែបន្តិចបន្តួចប៉ុណ្ណោះ។
   ថ្លែងនៅក្នុងសិក្ខាសាលាស្ដីពីវឌ្ឍនៈភាពនៃដំណើរការគ្រប់គ្រងសហគមន៏នេសាទដែលរៀបចំធ្វើឡើងនៅក្នុងខេត្តតាកែវកាលពីរសៀលថ្ងៃ ច័ន្ទ ទី ២៣ ខែ មករា ឆ្នាំ ២០១៧ លោក លី វុទ្ធី ប្រធាននាយកដ្ឋានសហ គមន៏នេសាទនៃរដ្ឋបាលជលផល បានថ្លែងឲ្យដឹងថា ចាប់តាំងពីរាជរដ្ឋាភិបាលបានរំលាយឡូនេសាទមកអោយប្រជាពលរដ្ឋគ្រប់គ្រង មកមានការបង្កើតសហគមន៏នេសាទជាច្រើន។ ការរំលាយឡូនេសាទមកអោយសហគមន៏គ្រប់គ្រងគឺរាជរដ្ឋាភិបាល មានគោលបំណងចង់អោយការគ្រប់គ្រងនិងប្រើប្រាស់ធនធានធម្មជាតិមាននិរន្តភាពជាពិសេសជួយបង្កើនជីវភាព របស់បងប្អូនប្រជានេសាទអោយកាន់តែមានជីវភាពប្រសើរឡើង។ ក៏ប៉ុន្តែបើទោះបីជាប្រទេសកម្ពុជាយើងមានសហគមន៏នេសាទ ប្រមាណជាង៥រយក៏ដោយក៏ប៉ុន្តែមានសហគមន៏ប្រមាណតែជាង១រយសហគមន៏ប៉ុណ្ណោះ ដែលមានសកម្មភាពយ៉ាងខ្លាំងក្លា។ ដោយឡែកប្រមាណជាង៤រយសហគមន៏ឬប្រមាណ៨០ភាគរយទៀត គឺមានសកម្មភាពតិចតួចបំផុត។ មូលហេតុដែលសហគមន៏នេសាទជាច្រើនមិនមានសកម្មភាព គឺបណ្ដាលមកពីការគ្រប់គ្រងមិនបានល្អនិងខ្វះការចូលរួមពីសមាជិកសហគមន៏។
   លោក លី វុទ្ធី បានមានប្រសាសន៏បន្តថា បើទោះបីជារាជរដ្ឋាភិបាលមិនថវិការសម្រាប់ជួយទ្រទ្រង់ដំណើរការសហគមន៏នេសាទយ៉ាងណាក៏ដោយ ក៏រាជរដ្ឋាភិបាលបានយកចឹត្តទុកដាក់និងបានស្វះស្វែងរកដៃគូអង្គការក្រៅរដ្ឋាភិបាលនានាមកជួយសហគមន៏នេសាទអោយមានសកម្មភាព។
 នៅក្នុងឱកាសនោះលោកប្រធាននាយកដ្ឋានអភិវឌ្ឍន៏សហគមន៏នេសាទក៏បាន ធ្វើការណែនាំអោយសហគមន៏នេសាទទាំងអស់ត្រូវរៀបចំរចនាសម្ព័នសហគមន៏នេសាទរបស់ខ្លួនអោយច្បាស់លាស់ មានការប្រជុំទៀងទាត់ជាមួយសមាជិកនិងអាជ្ញាធមូលដ្ឋាន បង្កើតតំបន់អភិរក្ស ផ្សព្វផ្សាយសកម្មភាពរបស់ខ្លួនដើម្បីអោយសមាជិកសហគមន៏ចូលរួមនិងរាយការណ៏រាល់បទល្មើសនេសាទនៅក្នុងដែនសហគមន៏របស់ខ្លួនជាពិសេសត្រូវស្វែងរកប្រាក់ចំណូលសម្រាប់សហគមន៏។ សកម្មភាពទាំងអស់នេះវានិងធ្វើអោយសហគមន៏នេសាទអាចដំណើរការការងាររបស់ខ្លួនបានយ៉ាងប្រសើរ៕
ប្រភពដោយ BTV

No comments:

Powered by Blogger.