ព័ត៌មានថ្មីៗ
recent

ការចុះពិនិត្យនិងផ្ទៀងផ្ទាត់នាឡិកាអគ្គិសនីនៅឃុំសោមស្រុកគីរីវង់ខេត្តតាកែវតាមការស្នើសុំរបស់អ្នកប្រើប្រាស់

កាលពីពេលថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧ មានអ្នកប្រើប្រាស់ អគ្គិសនីនៅឃុំសោម ស្រុកគីរីវង់ខេត្តតាកែវ ចំនួន២០នាក់ ដែលជាអតិថិជនរបស់ សេវាករ លោក ស្ងួន សារ៉ន បានស្នើសុំឲ្យអាជ្ញាធរអគ្គិសនីកម្ពុជាជួយពិនិត្យ និងផ្ទៀងផ្ទាត់ នាឡិកាស្ទង់ជូនពួកគាត់ ដោយគាត់សង្ស័យថាដើរមិនប្រក្រតី ។
តបតាមការស្នើសុំ នេះ អាជ្ញាធរអគ្គិសនីកម្ពុជាបានចាត់បញ្ជូនក្រុមការងាររបស់ខ្លួន យកឧបករណ៍ ផ្ទៀងផ្ទាត់នាឡិកាស្ទង់ចល័ត ចុះទៅដល់តំបន់នោះ ដើម្បីត្រួតពិនិត្យនិងផ្ទៀងផ្ទាត់ នាឡិកាស្ទង់ជូនពួកគាត់ ។ ក្នុងរយៈពេលបំពេញការងារនៅតំបន់នោះ មានអ្នក ប្រើប្រាស់ចំនួន១៤នាក់ បានមកសហការជាមួយក្រុមការងាររបស់អាជ្ញាធរអគ្គិសនី កម្ពុជា ដើម្បីដោះនាឡិកាស្ទង់របស់ពួកគាត់មកធ្វើការត្រួតពិនិត្យ ហើយលទ្ធផល បង្ហាញថា នាឡិកាស្ទង់ទាំង១៤គ្រឿង នោះដំណើរការត្រឹមត្រូវស្របតាម ស្តង់ដាកំណត់ ។
អាជ្ញាធរអគ្គិសនីកម្ពុជាសូមថ្លែងអំណរគុណចំពោះអាជ្ញាធរមូលដ្ឋាន និងអ្នកប្រើប្រាស់ដែលបានចូលរួមសហការជាមួយក្រុមការងារយើងខ្ញុំឲ្យការបំពេញ ការងារប្រព្រឹត្តិទៅដោយរលូន ៕

No comments:

Powered by Blogger.