ព័ត៌មានថ្មីៗ
recent

អភិបាលខេត្តតាកែវបញ្ជាឲ្យចាប់ជនអាណាធិបតេយ្យ ដែលរំលោភយកដីតំបន់ការពារទេសភាពបឹងព្រែកល្ពៅ

តាកែវ៖ នៅក្នុងឱកាសអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិភាក្សាលើការគ្រប់គ្រង និងអភិរក្សតំបន់ការពារ ទេសភាពបឹងព្រែកល្ពៅ ព្រឹកថ្ងៃទី ៣០ មករា ២០១៧ ក្នុងសាលប្រជុំសាលាខេត្តតាកែវ ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ បានចេញបញ្ជាដល់កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ រួមសហការជាមួយនឹងមន្ទីរបរិស្ថានខេត្ត ត្រូវតែចុះទៅបង្ក្រាប និងចាប់ជនអាណាធិបតេយ្យទាំងឡាយណា ដែលចាប់ដីរបស់រដ្ឋនៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ដែលស្ថិតនៅក្នុងស្រុកកោះអណ្ដែត និងស្រុកបូរីជលសារដែលរាជរដ្ឋាភិបាលបានកំណត់យកតំបន់នោះជាតំបន់អភិរក្សជីវៈចម្រុះ រួមនឹងសត្វគ្រៀល  ។
ឯកឧត្តមអភិបាលខេត្តបានបន្តថា ប្រជាពលរដ្ឋណាក៍ដោយ ឲ្យតែកាន់កាប់ ឬកាប់ទន្ទ្រានយកដីព្រៃលិចទឹក យកមកធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួនដែលខុសនឹងគោលការណ៍ច្បាប់រដ្ឋនោះ ត្រូវតែអនុវត្តតាមនីតិវិធីច្បាប់ជាធរមាន ព្រោះទីតាំងតំបន់អភិរក្សបឹងព្រែកល្ពៅនេះ វាជាទីតាំងដែលរាជរដ្ឋាភិបាលបានចេញអនុក្រឹត្យបង្កើតទៅជាតំបន់ការពារទេសភាពបឹងព្រៃកល្ពៅ ពិសេសគឺការពារធនធានធម្មជាតិ ប្រពន្ធអេកូឡូស៊ី វប្បធម៌ និងជីវៈចម្រុៈ ។
          ឯកឧត្តមអភិបាលខេត្ត ឡាយ វណ្ណៈ បានមានប្រសាសន៏បន្តថា មានប្រជាពលរដ្ឋមួយចំនួនដែលរស់នៅជុំវិញតំបន់អភិរក្ស នោះបានកាន់កាប់ និងចូលកាប់ទន្ទ្រានដីព្រៃលិចទឹកដោយខុសច្បាប់ ហើយផ្ទៃដី៧០ភាគរយនៃតំបន់ស្នូល ដែលមានចំនួន៩១៩ហិចតា ត្រូវបានប្រជាពលរដ្ឋបានកាន់កាប់ និងអាស្រ័យផល ដែលវានឹងអាចបាត់បង់នូវ ធនធានធម្មជាតិ និងធនធានកម្រជាច្រើនទៀត ពិសេសគឺបាត់បង់ធនធានមច្ឆាជាតិ តាមរយៈការកាប់បំផ្លាញព្រៃលិចទឹកដែលជាជម្រកពង ។ ដូច្នោះខ្ញុំសូមបញ្ជាដល់កងកម្លាំងមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ត្រូវធ្វើការសហការជាមួយនឹងមន្ទីរបរិស្ថានខេត្ត ត្រូវតែបង្រា្កប និងទប់ស្កាត់នូវសកម្មភាពទាំងឡាយ ណាដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជីវៈមច្រុះ និងធនធានធម្មជាតិ ៕
ប្រភពដោយ TVK

No comments:

Powered by Blogger.