ស្រឡាញ់ជីវិតអ្នក សូមគោរពច្បាប់ចរាចរណ៍! ស្លាប់៨នាក់ និង១៤នាក់របួស ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស ថ្ងៃទី០៥ ខែកញ្ញា
(ភ្នំពេញ)៖ នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៩លើក (យប់៥លើក) បណ្តាលឲ្យមនុស្សស្លាប់៨នាក់ រងរបួសធ្ងន់១០នាក់ និងរងរបួសស្រាល៤នាក់ នេះបើតាមការចុះផ្សាយរបស់គេហទំព័រ អគ្គស្នងការនគរបាលជាតិ។
គ្រោះថ្នាក់ចរាចរណ៍ទាំង៩លើកនេះ បណ្តាលឲ្យខូចខាតយានយន្តសរុបចំនួន១៧គ្រឿង រួមមានម៉ូតូចំនួន១០គ្រឿង រថយន្តធុនតូចចំនួន៦គ្រឿង, រថយន្ដធុនធំ១គ្រឿង។ មូលហេតុដែលបណ្តាលឲ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿន២លើក, បត់គ្រោះថ្នាក់២លើក, មិនប្រកាន់ស្ដាំ៣លើក ប្រជែង២លើក ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍១៦នាក់។
នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៦ លទ្ធផលត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឃើញថា យានយន្តដែលល្មើសសរុបទូទាំងប្រទេសមានចំនួន ២,០២៣គ្រឿង ក្នុងនោះបានធ្វើការអប់រំចំនួន ៧១២គ្រឿង និងពិន័យសរុបចំនួន ១,៣១១គ្រឿង ៕
ដកស្រង់ចេញពី FreshNews



No comments: