ព័ត៌មានថ្មីៗ
recent

ក្រុមប្រឹក្សាខេត្តតាកែវស្នើអោយអាជ្ញាធរខេត្តយកចិត្តទុកដាក់ពីបញ្ហាបរិស្ថាន និងការចុះទៅទៅពិនិត្យតាមផ្ទះសំណាក់ និងភោជនីយដ្ឋាន

តាកែវ ៖ នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សា​ខេត្តតាកែវនៅព្រឹកថ្ងៃ ច័ន្ទ ទី ៥ ខែ កញ្ញា ឆ្នាំ ២០១៦នេះ ដោយមានអាជ្ញាធពាក់ព័ន្ធខេត្តចូលរួមផងដែរនោះ សមាជិកក្រុមប្រឹក្សាខេត្តមួយចំនួនបានលើកឡើងពីការព្រួយបារម្ភរបស់ខ្លួនពាក់ព័ន្ធទៅ និងបរិស្ថាននៅក្នុងក្រុងដូនកែវ ដែលមានសំរាមនៅមុខផ្ទះប្រជាពលរដ្ឋមួយចំនួនមិនត្រូវបានក្រហ៊ុនមកដឹកយកចេញ ហើយបញ្ហាមួយទៀតគឺបញ្ហារបស់មន្ទីរទេសចរណ៏ខេត្ត ដែលមិនសូវបានធ្វើសកម្មភាពចុះត្រួតពិនិត្យតាមផ្ទះសំណាក់ និងភោជនីយដ្ឋានមួយចំនួននៅក្នុងខេត្ត។
  ​       ឯកឧត្តម ហ៊ុន សារឿន សមាជិកក្រុមប្រឹក្សាខេត្តបានថ្លែងថា នៅក្នុងក្រុងដូនកែវនាពេលបច្ចុប្បន្នលោកសង្កេតឃើញគំនសំរាមនៅមុខផ្ទះរបស់ប្រជាពលរដ្ឋមួយចំនួន ដែលបញ្ហាសំរាមនេះវាបានជះក្លិនស្អុយបង្កអោយប៉ះពាល់ដលអនាម័យ និងសុខភាពរបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសវាបានធ្វើអោយប៉ះពាល់ដល់សោភ័ណភាពក្រុងដូនកែវ។ ដោយឡែកបញ្ហាផ្ទះសំណាក់ ភោជនីយដ្ឋាន ហាងខារ៉ាអូខេមួយចំនួន ដែលកំពុងតែដំណើរការនៅក្នុងក្រុងដូនកែវ ក៏សមាជិកក្រុមប្រឹក្សាខេត្តតាកែវ ខាងលើបានស្នើសុំអោយមន្ទីរទេសចរណ៏ ក៏ដូចជាអាជ្ញាធខេត្តតាកែវ ត្រូវយកចិត្តទុកដាក់ចុះទៅត្រួតពិនិត្យអោយបានទៀតទាត់ ហើយធ្វើការពន្យល់ដល់ម្ចាស់ហាង អោយសហការជាមួយអាជ្ញាធរ និងត្រូវរាយការណ៏មកសម្ថកិច្ចប្រសិនបើសង្កេតឃើញភ្ញៀវប្រើប្រាស់គ្រឿងញៀន ឬធ្វើសកម្មភាពអ្វីមួយដែលមានភាពមិនប្រក្រតី។
        ឆ្លើយតបទៅនិងការលើកឡើងររបស់សមាជិកក្រុមប្រឹក្សាខេត្តខាងលើ លោក អ៊ុន វណ្ណា អភិបាលរងខេត្តតាកែវបានថ្លែងថា ពាក់ព័ន្ធទៅនិងបរិស្ថាន កន្លងមកក្រសួងបរិស្ថានបានធ្វើប្រតិភូកម្មអំណាច និងថវិការប្រគល់មកអោយសាលាក្រុងដូនកែវ ក៏ប៉ុន្តែថវិការនៅមិនទាន់ធ្លាក់មកនៅឡើយទេ។ តែទោះជាយ៉ាងអាជ្ញាធរខេត្ត បានធ្វើការណែនាំអោយសាលាក្រុងដូនកែវយកចិត្តទុកដាក់បញ្ហាសំរាមនេះ ដោយធ្វើយ៉ាងជំរុញក្រុមហ៊ុនអោយមកដឹកជញ្ជូនសំរាម ពីមុខផ្ទះរបស់ប្រជាពលរដ្ឋអោយបានទៀងទាត់ ជៀសវាងមានការរិះគន់ពីប្រជាពលរដ្ឋ ហើយក៏ដើម្បីលើកសម្រស់សោភ័ណភាពក្រុងដូនកែវផងដែរ។
     ដោយឡែកពាក់ព័ន្ធទៅនិងការលើកឡើង របស់ក្រុមប្រឹក្សាខេត្តទៅ និងការចុះទៅតាមផ្ទះសំណាក់ គឺអាជ្ញាធបានចុះទៅញឹកញាប់ក៏ប៉ុន្តែវាមិនបានគ្រប់ផ្ទះសំណាក់ ហាងខារ៉ាអូខេនោះទេ ដែលបញ្ហានេះយើងនិងប្រឹងប្រែងបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាអោយកិច្ចការកាន់តែល្អប្រសើរឡើង៕

No comments:

Powered by Blogger.