មន្រ្តីកាំកុងត្រូលរិបអូសក្បាលត្រីមកពីវៀតណាមដែលមានសាធាតុគីមីបូរ៉ាក់
នៅក្នុងការចុះត្រួតពិនិត្យទំនិញ នៅតាមទីផ្សារមួយចំនួនរបស់ខេត្តតតាកែវនៅព្រឹកថ្ងៃ ច័ន្ទ ទី ៨ ខែ សីហា ឆ្នាំ ២០១៦ នេះ មន្រ្តីសាខាកាំកុងត្រូលខេត្តតាកែវ បានធ្វើការរិបអូសយកក្បាល ត្រីប្រាបានមួយ ចំនួនដែលនាំចូលមកពីប្រទេសវៀតណាម ដោយក្រុមអាជីវករលក់ត្រី បានដាក់សាធាតុគីមី បូរ៉ាក់លើសកម្រិត។
លោក ប៉ោ លាងគង់ ប្រធានសាខាកាំកុងត្រូលខេត្តតាកែវ បានថ្លែងឲ្យដឹងថា នៅក្នុងការធ្វើតេស លើក្បាលត្រីប្រាដែលក្រុមអាជីវករបានលក់អោយប្រជាពលរដ្ឋ មន្រ្តីយើងរកឃើញថាមានដាក់សាធាតុគីមីបូរ៉ាក់លើសកម្រិត ដែលសាធាតុនេះវាប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ ហើយម្យ៉ាងទៀតវាអាច ឈានដល់ជម្ងឺមហារីកទៀតផង។
លោកប្រធានសាខាកាំកុងត្រូលខេត្តតាកែវ បានមានប្រសាសន៏បន្តថា ក្រៅពីរឹបអូសយកក្បាល ត្រីដែលមានសាធាតុគីមីនេះ យើងក៏បានណែនាំអោយអាជីវករលក់ដូក្នុងផ្សារទាំងអស់ ត្រូវពង្រឹងលើការចរាចរណ៍ទំនិញលើទីផ្សារឲ្យមានគុណភាព អនាម័យល្អ និងដើម្បីធានាបាននូវសុវត្ថិភាពចំណីអាហារលើទីផ្សារ ។ ម្យ៉ាងទៀតក្រុមអាជីវករទាំងអស់មិនត្រូវលក់ទំនិញ ដែលដាក់បន្ថែមនូវសារជាតិ គីមីដែលច្បាប់ហាមឃាត់ ទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ មានចម្លងមេរោគ គ្មានប្រភពច្បាស់លាស់ និងទំនិញក្លែងបន្លំពុំមានស្លាកសញ្ញាជាដើម៕
No comments: