ធ្វើការឃាតខ្លួនជនសង្ស័យ០២នាក់ ពាក់ព័ន្ឋជាមួយការចែកចាយគ្រឿងញៀន ដោយកងកម្លាំងកងរាជអាវុធហត្ថខេត្ត នៅស្រុកបាទី
យោងតាម FaceBook ផ្លូវការរបស់ លោក អ៊ុក រី អភិបាលស្រុកបាទី បានឲ្យដឹងថា យប់ថ្ងៃទី ២០ ខែកក្កដា ឆ្នាំ២០១៦ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត បានសហការជាមួយកងកំលាំងរាជអាវុធហត្ថស្នាក់ការ ២០១ ស្រុកបាទីបានចុះបង្ក្រាបករណីចែកចាយគ្រឿងញៀនមកពីភ្នំពេញ និងឃាត់ខ្លួនបានជនសង្ស័យ ០២នាក់ នៅចន្លោះភូមិខ្នារ និងភូមិត្បែង ឃុំក្រាំងធ្នង់ ស្រុកបាទី។
កម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត បានដកហូតវត្ថុតាង រួមមានថ្នាំញៀនក្រាមពណ៌សមួយចំនួន តូច និងរបស់របរប្រើប្រាស់មួយចំនួនទៀត បច្ចុប្បន្ននេះជនសង្ស័យទាំង២នាក់ កំពុងកសាងសំណុំរឿងទៅតុលាការ ដើម្បីចាត់តាមនីតិវិធីបន្ត ៕



No comments: