៦ប្រទេសដែលមានជាងគេបំផុតនៅលើពិភពលោក ប៉ុន្តែទទួលជនភៀសខ្លួនតិចបំផុត
៦ប្រទេសមានជាងគេបំផុតនៅលើពិភពលោក ដែលជាប្រទេសដើរតួនាទីយ៉ាងសំខាន់ សម្រាប់សេដ្ឋកិច្ចពិភពលោក ដែលមានរហូតដល់ដល់៦០ភាគរយ នៃសេដ្ឋកិច្ចសាកល ប៉ុន្តែប្រទេសទាំងនោះ បែរជាទទួលជនភៀសខ្លួនតែ៩ភាគ រយប៉ុណ្ណោះ ក្នុងចំណោមជនភៀសខ្លួនលើពិភពលោក ។ ចំណែកប្រទេសមានសេដ្ឋកិច្ចមធ្យម បែរជាទទួលជនភៀសខ្លួនច្រើនជាងទៅវិញ ។
តាមរបាយការណ៍របស់ Oxfam ដែលបានប្រកាសកាលពីថ្ងៃទី១៨ ខែកក្កដា ថា ប្រទេសអ្នកមាន ដូចជាអាមេរិក ចិន ជប៉ុន អាល្លឺម៉ង់ បារាំង អង់គ្លេស ដែលមាន GDP រហូតដល់៥៦,៦ភាគរយ សម្រាប់GDP លើពិភពលោកទាំងមូល ។ ប៉ុន្តែប្រទេសទាំងនោះ បានទទួលជនភៀសខ្លួនតែ ២,១លាននាក់ប៉ុណ្ណោះ ក្នុងចំណោមជនភៀសខ្លួន៨,៩នាក់នៅ លើពិភពលោក ។
ក្នុងចំណោមជនភៀសខ្លួន២,១លាននាក់ ប្រទេសអាល្លឺម៉ង់ទទួលរហូតដល់១ភាគ៣ ស្មើ (៧៣៦.៧៤០) ចំណែកប្រទេស៥ទៀត ត្រូវចែករំលែកជនភៀសខ្លួន១,៤លាននាក់ដែលនៅសល់ ។ អង់គ្លេសបានទទួលជនភៀសខ្លួនតែ ១៦៨.៩៣៧នាក់តែប៉ុណ្ណោះ ។ ផ្ទុយទៅវិញជាងពាក់កណ្តាលជនភៀសខ្លយននៅលើពិភពលោក ប្រមាណ១២លាននាក់ ពេលនេះកំពុងតែរស់នៅក្នុងប្រទេសក្រីក្រ ដូចជា ហ្ស៊កដង, ទួរគី, ប៉ាឡេស្ទីន, ប៉ាគីស្ថាន, លីបង់ និងអាហ្វ្រិកខាងត្បូង ។ ចំពោះស្ថានភាពនោះ Oxfam បានអំពាវនាវដល់រដ្ឋាភិបាលប្រទេស អ្នកមានទទួលជនភៀសខ្លួនឲ្យបានច្រើនជាងនេះជាការជួយដល់ប្រទេសក្រីក្រ ហើយត្រូវទទួលជនភៀសខ្លួនជាច្រើនមកចិញ្ចឹមទៀត ។
តាមរបាយការស្តីពីគោលដៅរបស់ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន UNHCR បានឲ្យដឹងថា មានពលរដ្ឋរហូតដល់ទៅ ៦៥លាននាក់ ត្រូវបោះបង់ប្រទេសរបស់ខ្លួនដោយសារតែអំពើហឹង្សា សង្គ្រាមស៊ីវិល ការរំលោភពានសិទ្ធសេរីភាព ។ ទាំងនោះជាជនភៀសខ្លួនយ៉ាងច្រើនមិនធ្លាប់មានពីមុនមក ។ ក្នុងចំណោមជនភៀសខ្លួនទាំងនោះមាន ៤០,៨លាននាក់បាត់បង់ផ្ទះសម្បែង ក្នុងនោះមាន២១,៣លាននាក់ជាជនរង្គ្រោះ និង៣,២លាននាក់រងចាំលិខិតសុំភៀសខ្លួនទៅនៅប្រទេសផ្សេងៗ ។
សង្គ្រាមស៊ីវិលនៅក្នុងប្រទេសស៊ីរីគឺជាមូលហេតុបណ្តាលឲ្យមានជនភៀសខ្លួនច្រើនជាងគេបំផុត ។ បន្ទាប់មក គឺប្រទេស Burundi, សាធារណរដ្ឋ អាហ្វ្រិកកណ្តាល ,អីរ៉ាក់, នីហ្សេរីយ៉ា ,ស៊ូដងខាងត្បូងនិង យេម៉ែន។ បច្ចុប្បន្នប្រទេសទួគីទទួលជនភៀសខ្លួនច្រើនជាងគេបំផុតលើពិភពលោក រហូតដល់២,៨លាននាក់ ៕


No comments: