ព័ត៌មានថ្មីៗ
recent

បេឡាជាតិរបបសន្តិសុខសង្គមផ្សព្វផ្សាយ នៃការផ្ដល់អត្ថប្រយោជន៏ហានិភ័យការងារ ដល់ម្ចាស់សហគ្រាសនៅក្នុងខេត្តតាកែវ



នៅពេលដែលកម្មករនិយោជិកជួបហានិភ័យការងារ កម្មករនិយោជិក និងទទួលបាន​ការសង្រ្គោះ បន្ទាន់ ការថែទាំការព្យាបាល ការទទួលប្រាក់បំណាច់ប្រចាំខែ​និងទទួលផល​សំខាន់ៗ ថែមទៀតពីរបបបេឡាសន្តិសង្គមនៃក្រសួងការងារ។ នេះគឺជាការថ្លែងប្រាប់ពីមន្រ្តីជាន់ខ្ពស់របស់ របបបេឡា សន្តិសុខសង្គម ដែលថ្លែងប្រាប់ដល់ម្ចាស់សហគ្រាសនៅក្នុង​ខេត្តតាកែវ នៅក្នុងកិច្ចប្រជុំផ្សព្វ ផ្សាយស្ដីពីនិតិវិធី នៃការផ្ដល់អត្ថប្រយោជន៏ហានិភ័យការងារ ដល់កម្មករនិយោជិក នៅ ព្រឹកថ្ងៃ ច័ន្ទ ទី ២០ ខែ មិថុនា ឆ្នាំ ២០១៦ នៅខេត្តតាកែវ

            លោក ជាវ ប៊ុនរិទ្ធ ប្រធានការរិយាល័យគោលនយោបាយរបបបេឡាសន្តិសុខសង្គម​បានថ្លែងឲ្យប្រាប់ម្ចាស់សហគ្រាស គ្រិះស្ថាននិងម្ចាស់ក្រុមហ៊ុនទាំងអស់ថា គ្រោះថ្នាក់ការងារ​គឺគ្រោះថ្នាក់ដែលកើតឡើងនៅពេលកម្មករ កំពុងតែធ្វើការនិងនៅពេលដែលកម្មករត្រលប់ពីធ្វើ ការវិញ ដែលកម្មករទាំងអស់និងទទួលបាននូវអត្ថប្រយោជន៏ផ្សេងៗ ពីបេឡាជាតិរបប​សន្តិសុខ សង្គមពោលគឺ បន្ទុកនេះវាមិនមែនជាការទទួលខុសត្រូវ របស់ម្ចាស់ សហគ្រាស ឬក្រុមហ៊ុនទៀត នោះទេ។ បច្ចុប្បន្នមានមន្ទីរពេទ្យនិងមណ្ឌលសុខភាពចំនួន៩៣បានចុះកិច្ចព្រមព្រៀងក្នុង ការ ផ្ដល់សេវាជូនសមាជិកបេឡារបបសន្តិសុខសង្គមហើយកន្លងមកមាន សមាជិកជាង ១១ម៉ឺននាក់ បានទទួលអត្ថប្រយោជន៏។

            លោក ជាវ ប៊ុនរិទ្ធ ក៏បានស្នើសុំអោយម្ចាស់សហគ្រាស គ្រឹះស្ថាន ក្រុមហ៊ុន ទាំងអស់ ត្រូវជួយបន្តផ្សព្វផ្សាយបញ្ហាទទួលអត្ថប្រយោជន៏ ផ្សេងៗពីហានិភ័យការងារ ដល់បងប្អូនកម្មករ ទាំងអស់អោយបានដឹងគ្រប់ៗគ្នា ដើម្បីអោយពួកគេមាន ទំនុកចិត្ត និងភាពកក់ ក្ដៅនៅក្នុងការខិតខំធ្វើការ ព្រោះពួកគេមានបេឡា របបសន្តិសុខសង្គមអ្នកធានារ៉ាបរងរាល់ បញ្ហាគ្រោះថ្នាក់ការ​ងារដែលកើតឡើងចំពោះពួកគេ។
            លោកឈូសុធាអភិបាលរងខេត្តតាកែវបានថ្លែងឲ្យដឹងថា  នៅក្នុងបរិបទដែលប្រទេស កម្ពុជាកំពុងតែមានការរីកចម្រើនលើគ្រប់វិស័យការធានារ៉ាប់រងសន្តិសុខ សង្គមវាពិតជាមាន សារៈសំខាន់ខ្លាំងណាស់សម្រាប់ប្រជាជន និងសម្រាប់កម្មករនិយោជិក ដែលបំរើការងារ នៅតាម សហគ្រាសគ្រិះស្ថានក្រុមហ៊ុនដោយផ្អែកលើសទស្សនៈតាននៃការចែករំលែក និង គោលការណ៏​សាមគ្គីធម៌ក្នុងសង្គមធានាបាននូវសន្តិសុខប្រាក់ចំណូលម្យ៉ាងទៀត គឺវាមានន័យថាគ្មានសមាជិកសង្គមណាម្នាក់ធ្លាក់ទៅក្នុងហានិភ័យ ដោយមិនអាចងើបរួចបាន នោះទេដែលនេះ គឺចាការសម្រាលបន្ទុកសង្គម បានមួយចំណែកហើយវាក៏ស្របទៅ និងគោលនយោបាយ របស់រាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្រផងដែរតាមរយៈកាត់ បន្ថយគម្លាតប្រាក់ចំណូល រវាងអ្នកមាននិងអ្នកក្រដើម្បីធានាឲ្យមានស្ថិរភាពនិងសុខដុម រមនានៅក្នុងសង្គម៕
 
 
 
 
 
 
 

No comments:

Powered by Blogger.