ព័ត៌មានថ្មីៗ
recent

រឿងព្រេង​និទាន​ទាក់ទង​នឹង​ប្រាសាទនាងខ្មៅ (​ខេត្តតាកែវ​)



អត្ថប្រយោជន៍​របស់​រឿង​ព្រេង​ស្តីពី​ប្រាសាទនាងខ្មៅ​នៅ​ ខេត្តតាកែវ ដែល​យើង​បាន​កត់ត្រា​នៅ​ថ្ងៃទី​៦ ខែកក្កដា ឆ្នាំ​១៩៩៣ គឺ​ការបង្ហាញ​នូវ​ជំនឿ​លើ​ព្រះ​នាង​កាលី ដែលជា​ព្រះអាទិទេព​ភេទ​ស្រីក្នុង​ព្រហ្មញ្ញសាសនា តែ​ក្នុង​បរិបទ​សង្គម​ខ្មែ​រនាស​.​វ​ទី ២០ ដែល​ព្រះអាទិទេព​ឥណ្ឌា​បានក្លាយ​ទៅជា​នាង​ខ្មៅ ។​
​    
​ថ្វីត្បិតតែ​នៅទីនេះ ព្រះ​នាង​ខ្មៅ​ជួនកាល​មាន​សភាព​កាច ជួនកាល​មាន​សភាព​ស្លូត ហើយ​ថែមទាំង​បានក្លាយ​ទៅជា​អា​រ័ក្ស​ខ្មោច​បិសាច​សុទ្ធសាធ​ក្តី ក៏ប៉ុន្តែ​ពុំមាន​ភាព​សាហាវ​ដូច​នៅ​ឥណ្ឌា​ឡើយ ។​
​    
​តាមពិតទៅ នៅក្នុង​សង្គម​ខ្មែរ ព្រះ​នាង​មាន​លក្ខណៈ​ល្អ​ច្រើនជាង​អាក្រក់ក៏ប៉ុន្តែ​ទោះជា​យ៉ាងណាក៏ដោយ ក៏​ព្រះអាទិទេព​ខាងលើនេះ បានក្លាយ​ទៅជា​ព្រះអាទិទេព​របស់​ខ្មែរ​សុទ្ធសាធ​ទៅហើយ ហើយ​ក្នុង​ប្រព័ន្ធ​ជំនឿ​ជីវ​ច​ល​ខ្មែរ ព្រះ​នាង​ពុំមាន​អាកប្បកិរិយា​សាហាវ​ឡើយ ។​

 រូបសំណាក់​តំណាង​ព្រះ​នាង​ខ្មៅ និង ប្រាង្គ​ប្រាសាទនាងខ្មៅ(​ម​.​ត ២០០៤)

​     ​’
កាលពី​យូរលង់​ណាស់​មកហើយ មាន​ស្តេច​មួយ​ព្រះអង្គ​ព្រះនាម​ថាព្រះបាទ​សុរិយា​វង្ស សោយរាជ្យ​សម្បត្តិ តែមាន​អំណាច​ដ៏​មហា​ធំធេង​អស្ចារ្យ​ក្តី តែ​ពុំ​អាច​គ្រប់គ្រង​ព្រះរាជ​បុត្រី​បានឡើយ ។ ដោយហេតុថា ព្រះរាជ​បុត្រី​របស់​ទ្រង់​បានរួម​រ័ក្ស​ខុស​ទំនង​ជាមួយ​មាណព​ក្រីក្រ​ ម្នាក់ តោកយ៉ាក​ខុស​នឹង​ទំនៀម​ប្រពៃណី​របស់​ព្រះរាជ​វង្ស ។ នេះ​ជាហេតុ​នាំ​ឲ្យ​ព្រះអង្គ​ក្រេវក្រោធ​ខ្ញាល់​យ៉ាងខ្លាំង ហើយ​បំបរបង់​ព្រះ​នាង​ចោល​តាម​យថាកម្ម ឆ្ងាយ​ពី​ព្រះរាជ​ធានី​នៅ​កន្លែង​ដាច់ស្រយាល​មួយ ។​
​    
​ព្រះរាជ​បុត្រី​របស់​ទ្រង់ ដែលមាន​ព្រះនាម​ថា ព្រះ​នាង​ខ្មៅ មាន​រូបឆោម​លោម​ពណ៌​លើស​គេឯង​ក្នុង​ព្រះរាជ​នគរ ហើយ​សោ​ភ័​ណ្ឌ​ភាព​ដ៏​ស្រស់​អស្ចារ្យ​នេះ ដែល​កម្រ​នឹង​ជួបប្រទះ​ណាស់​នៅក្នុង​លោក​យើង​នេះ ពិបាក​នឹង​រក​អ្វី​ប្រៀបផ្ទឹម​បានឡើយ បានជា​ស្តេច​តូចធំ​ទាំងឡាយ​ចង់​ស្តីដណ្តឹង​ព្រះ​នាង​ខ្មៅ ដើម្បី​ធ្វើជា​មហេសី តែ​ព្រះ​នាង​មិន​សម​ព្រះរាជហឫទ័យ​ឡើយ ។ ក៏ប៉ុន្តែ​ថ្ងៃមួយ បែ​ជា​ស្រឡាញ់​ប្រតិ​ព័ត​បុរស​ទុរគត​ម្នាក់​ឈ្មោះ​ស្រី ដែល​បាន​ទទូច​សុំ​សេចក្តីស្នេហា​ពី​ព្រះ​នាង​ទៅវិញ ។ មិនយូរប៉ុន្មានដំណឹង​អាស្រូវ​នេះ​បាន​លេចឮ​ដល់​ព្រះវរបិតា ទ្រង់​ខ្ញាល់​ជា​ពន់ពេកក៏​កាត់កាល​ព្រះរាជ​ធីតា​ចោល​មួយ​រំពេច ក្រោយពី​សម្លាប់​បុរស​កំសត់​ឈ្មោះ​បណ្ឌិត​ស្រី​ចោល ។​
​    
​តាម​ទំនៀមទម្លាប់​ស្តេច​ជំនាន់​នោះ ព្រះបាទ​សុរិយា​វង្សបាន​បំបរបង់​ព្រះ​នាង​ខ្មៅ​ចៅ​ល​នៅ​កណ្តាល​ព្រៃ​នៅ​តំបន់​ដាច់ស្រយាល​មួយ​ គួរ​ឲ្យ​សង្វេគ ។ តែដោយសារ​នៅ​អាឡោះអាល័យ​នឹង​ព្រះរាជ​បុត្រី ព្រះអង្គ​ក៏បាន​សាងសង់​ប្រាសាទ​មួយ​យ៉ាង​ធំ​មាន​បី​ខ្នង សម្រាប់​ឲ្យ​ព្រះរាជ​បុត្រី​អាស្រ័យ​នៅក្នុង​ឋានៈ​ជា​អ្នកទោស​បំពាន​ក្រឹ​ត​ ក្រម​របស់​ដូនតា ។ ដោយ​កាត់ចិត្ត​មិន​ដាច់ហើយ​ម្យ៉ាងទៀត​ខ្លាច​ព្រះរាជ​បុត្រី​ស្លាប់​ដាច់​បាយទឹក ទ្រង់​ក៏បាន​ប្រទាន​នូវ​ស្រូវ អង្គរ ពេជ្រ កែវកង​មួយចំនួន​ផងដែរ។​
​    
​ថ្ងៃខែ​ឆ្នាំ​ចេះតែ​កន្លង​ទៅមុខ ហើយ​ព្រះ​នាង​ក៏បាន​ស្រឡាញ់​បេតី​ព្រះ​ភិក្ខុសង្ឃ​មួយអង្គ​ឈ្មោះ កែវ ដែល​បាន​និមន្ត​មក​បិណ្ឌបាត​ស្ទើរតែ​រាល់ថ្ងៃ​នៅមុខ​ប្រាសាទ​ដ៏​ស្កឹមស្កៃ​ របស់​ព្រះ​នាង ។ លុះត្រាតែ​បាន​ស្គាល់ចិត្ត​ថ្លើម​គ្នា ហើយ​ព្រះ​នាង​ក៏បាន​អង្វរ​គូសង្សា​ឲ្យ​សឹក ដើម្បី​មក​រួមរស់​ជាមួយគ្នា​ដល់​អវសាន​នៃ​ជីវិត​នៅក្នុង​ប្រាសាទ​នោះ​ទៅ ។​
​    
​ក្រោយមកទៀត នៅពេលដែល​គូ​ស្វាមីភរិយា​បាន​ចែក​ឋាន​ផុត​ទៅ ដោយ​មិនបាន​បន្សល់ទុក​កូនចៅ​ណា​ម្នា​ក់ត​ពូជ​វង្ស​ត្រកូល​សោះឡើយ ។ ដើម្បី​រំលឹក​ដល់​វិញ្ញាណ​ខ័​ន្ធ​របស់​ព្រះ​នាង អ្នកស្រុក​ជិត​ឆ្ងាយ​ក្នុង​តំបន់​បានដាក់​ឈ្មោះ​ប្រាសាទ​ដែល​ព្រះ​នាង​ធ្លា​ ប់រស់​
​នៅ​នោះ​ថា ប្រាសាទនាងខ្មៅ ហើយ​ឈ្មោះ​នេះ​ត្រូវបាន​រក្សា​រហូតដល់​ស​ព្វ​ថ្ងៃនេះ​។​
​    
​ជា​រៀងរាល់ថ្ងៃ ជាពិសេស​ក្នុងពេល​បុណ្យទាន​ធំៗ​ប្រចាំឆ្នាំ អ្នកស្រុក​រមែង​យក​គ្រឿង​ដ​ង្វា​យមក​ថ្វាយ ដូចជា​អាហារ ចំណីចំណុក​ជាដើមខ្លះ​រហូតដល់​យក​ក្របី​គោ​មក​សម្លាប់​មុខ​ប្រាសាទ​ផងដែរ ដើម្បី​សូម​សេចក្តីសុខ​ពី​ព្រះ​នាង ។ ដូច្នេះហើយ​បានជា​មួយថ្ងៃ​ទៅមួយថ្ងៃ​កេរ្តិ៍ឈ្មោះ និង​កិ​ត្ត​នាម​របស់​ព្រះ​នាង​ចេះតែ​ល្បី​រន្ទឺ​ខ្ចរខ្ចាយ​ទូទាំង​នគរ​ គោកធ្លក​បុរី ។ ពួកគេ​រមែងតែងតែ​ថ្វាយបង្គំ​គោរពបូជា​មិន​ដាច់ ។​
​    
​ព្រះ​នាង​មិនមែន​គ្រាន់តែ​ទាញ​ទម្លាក់​ទៅ​ដី​រាល់​បុគ្គល​ណា​ដែល ​មិន​ចុះ​ពី​សេះ​ឆ្លងកាត់​ប្រាសាទ​ទេ ព្រះ​នាង​ផ្តន្ទាទោស​ជនពាល​ផង​ទាំងឡាយ​ដែល​យាយី​ធ្វើ​ទុក​បុក​ម្នេញ​ អ្នកស្រុក​ស្លូតត្រង់​ក្នុង​តំបន់​ទៀតផង ។ តែ​ជួនកាល​ព្រះ​នាង​ក៏មាន​សភាព​ស្លូតបូត​ដែរ ចំពោះ​មនុ​ស្សណា​ដែលមាន​ចិត្ត​ទៀងត្រង់​យុត្តិធម៌​ដ៏​ល្អ​ត្រឹមត្រូវ ព្រះ​នាង​ជួយ​បីបាច់​ថែរក្សា​ពួកគេ​មិន​ស្រាកស្រាន្ត​ឡើយ ដោយ​ផ្តល់​ទឹកភ្លៀង​សម្រាប់​ស្រែចំការ ឬ​ជោគវាសនា អ្វីមួយ​ដែល​ធ្វើ​ឲ្យ​ប្រជានុរាស្ត្រ​ក្នុង​តំបន់ និង​ក្រៅ​តំបន់​ខ្លបខ្លាចដល់​ជ័យ​ចេស្តា​របស់​ព្រះ​នាង​មិន​ស្រាកស្រាន្ត តាំងតែ​ពី​អតីតកាល​រហូតដល់​ប​ច្ចុ​ប្បន្ន ៕

ដកស្រង់ចេញពី http://www.cen.com.kh

​អត្ថប្រយោជន៍​របស់​រឿង​ព្រេង​ស្តីពី​ប្រាសាទនាងខ្មៅ​នៅ​ ខេត្តតាកែវ ដែល​យើង​បាន​កត់ត្រា​នៅ​ថ្ងៃទី​៦ ខែកក្កដា ឆ្នាំ​១៩៩៣ គឺ​ការបង្ហាញ​នូវ​ជំនឿ​លើ​ព្រះ​នាង​កាលី ដែលជា​ព្រះអាទិទេព​ភេទ​ស្រី ក្នុង​ព្រហ្មញ្ញសាសនា តែ​ក្នុង​បរិបទ​សង្គម​ខ្មែ​រនាស​.​វ​ទី ២០ ដែល​ព្រះអាទិទេព​ឥណ្ឌា​បានក្លាយ​ទៅជា​នាង​ខ្មៅ ។​
​    ​ថ្វីត្បិតតែ​នៅទីនេះ ព្រះ​នាង​ខ្មៅ​ជួនកាល​មាន​សភាព​កាច ជួនកាល​មាន​សភាព​ស្លូត ហើយ​ថែមទាំង​បានក្លាយ​ទៅជា​អា​រ័ក្ស​ខ្មោច​បិសាច​សុទ្ធសាធ​ក្តី ក៏ប៉ុន្តែ​ពុំមាន​ភាព​សាហាវ​ដូច​នៅ​ឥណ្ឌា​ឡើយ ។​
​    ​តាមពិតទៅ នៅក្នុង​សង្គម​ខ្មែរ ព្រះ​នាង​មាន​លក្ខណៈ​ល្អ​ច្រើនជាង​អាក្រក់ ក៏ប៉ុន្តែ​ទោះជា​យ៉ាងណាក៏ដោយ ក៏​ព្រះអាទិទេព​ខាងលើនេះ បានក្លាយ​ទៅជា​ព្រះអាទិទេព​របស់​ខ្មែរ​សុទ្ធសាធ​ទៅហើយ ហើយ​ក្នុង​ប្រព័ន្ធ​ជំនឿ​ជីវ​ច​ល​ខ្មែរ ព្រះ​នាង​ពុំមាន​អាកប្បកិរិយា​សាហាវ​ឡើយ ។​

រូបសំណាក់​តំណាង​ព្រះ​នាង​ខ្មៅ និង ប្រាង្គ​ប្រាសាទនាងខ្មៅ (​ម​.​ត ២០០៤)

​     ​’ កាលពី​យូរលង់​ណាស់​មកហើយ មាន​ស្តេច​មួយ​ព្រះអង្គ​ព្រះនាម​ថា ព្រះបាទ​សុរិយា​វង្ស សោយរាជ្យ​សម្បត្តិ តែមាន​អំណាច​ដ៏​មហា​ធំធេង​អស្ចារ្យ​ក្តី តែ​ពុំ​អាច​គ្រប់គ្រង​ព្រះរាជ​បុត្រី​បានឡើយ ។ ដោយហេតុថា ព្រះរាជ​បុត្រី​របស់​ទ្រង់​បានរួម​រ័ក្ស​ខុស​ទំនង​ជាមួយ​មាណព​ក្រីក្រ​ ម្នាក់ តោកយ៉ាក​ខុស​នឹង​ទំនៀម​ប្រពៃណី​របស់​ព្រះរាជ​វង្ស ។ នេះ​ជាហេតុ​នាំ​ឲ្យ​ព្រះអង្គ​ក្រេវក្រោធ​ខ្ញាល់​យ៉ាងខ្លាំង ហើយ​បំបរបង់​ព្រះ​នាង​ចោល​តាម​យថាកម្ម ឆ្ងាយ​ពី​ព្រះរាជ​ធានី​នៅ​កន្លែង​ដាច់ស្រយាល​មួយ ។​
​    ​ព្រះរាជ​បុត្រី​របស់​ទ្រង់ ដែលមាន​ព្រះនាម​ថា ព្រះ​នាង​ខ្មៅ មាន​រូបឆោម​លោម​ពណ៌​លើស​គេឯង​ក្នុង​ព្រះរាជ​នគរ ហើយ​សោ​ភ័​ណ្ឌ​ភាព​ដ៏​ស្រស់​អស្ចារ្យ​នេះ ដែល​កម្រ​នឹង​ជួបប្រទះ​ណាស់​នៅក្នុង​លោក​យើង​នេះ ពិបាក​នឹង​រក​អ្វី​ប្រៀបផ្ទឹម​បានឡើយ បានជា​ស្តេច​តូចធំ​ទាំងឡាយ​ចង់​ស្តីដណ្តឹង​ព្រះ​នាង​ខ្មៅ ដើម្បី​ធ្វើជា​មហេសី តែ​ព្រះ​នាង​មិន​សម​ព្រះរាជហឫទ័យ​ឡើយ ។ ក៏ប៉ុន្តែ​ថ្ងៃមួយ បែ​ជា​ស្រឡាញ់​ប្រតិ​ព័ត​បុរស​ទុរគត​ម្នាក់​ឈ្មោះ​ស្រី ដែល​បាន​ទទូច​សុំ​សេចក្តីស្នេហា​ពី​ព្រះ​នាង​ទៅវិញ ។ មិនយូរប៉ុន្មាន ដំណឹង​អាស្រូវ​នេះ​បាន​លេចឮ​ដល់​ព្រះវរបិតា ទ្រង់​ខ្ញាល់​ជា​ពន់ពេក ក៏​កាត់កាល​ព្រះរាជ​ធីតា​ចោល​មួយ​រំពេច ក្រោយពី​សម្លាប់​បុរស​កំសត់​ឈ្មោះ​បណ្ឌិត​ស្រី​ចោល ។​
​    ​តាម​ទំនៀមទម្លាប់​ស្តេច​ជំនាន់​នោះ ព្រះបាទ​សុរិយា​វង្ស បាន​បំបរបង់​ព្រះ​នាង​ខ្មៅ​ចៅ​ល​នៅ​កណ្តាល​ព្រៃ​នៅ​តំបន់​ដាច់ស្រយាល​មួយ​ គួរ​ឲ្យ​សង្វេគ ។ តែដោយសារ​នៅ​អាឡោះអាល័យ​នឹង​ព្រះរាជ​បុត្រី ព្រះអង្គ​ក៏បាន​សាងសង់​ប្រាសាទ​មួយ​យ៉ាង​ធំ​មាន​បី​ខ្នង សម្រាប់​ឲ្យ​ព្រះរាជ​បុត្រី​អាស្រ័យ​នៅក្នុង​ឋានៈ​ជា​អ្នកទោស​បំពាន​ក្រឹ​ត​ ក្រម​របស់​ដូនតា ។ ដោយ​កាត់ចិត្ត​មិន​ដាច់ ហើយ​ម្យ៉ាងទៀត​ខ្លាច​ព្រះរាជ​បុត្រី​ស្លាប់​ដាច់​បាយទឹក ទ្រង់​ក៏បាន​ប្រទាន​នូវ​ស្រូវ អង្គរ ពេជ្រ កែវកង​មួយចំនួន​ផងដែរ ។​
​    ​ថ្ងៃខែ​ឆ្នាំ​ចេះតែ​កន្លង​ទៅមុខ ហើយ​ព្រះ​នាង​ក៏បាន​ស្រឡាញ់​បេតី​ព្រះ​ភិក្ខុសង្ឃ​មួយអង្គ​ឈ្មោះ កែវ ដែល​បាន​និមន្ត​មក​បិណ្ឌបាត​ស្ទើរតែ​រាល់ថ្ងៃ​នៅមុខ​ប្រាសាទ​ដ៏​ស្កឹមស្កៃ​ របស់​ព្រះ​នាង ។ លុះត្រាតែ​បាន​ស្គាល់ចិត្ត​ថ្លើម​គ្នា ហើយ​ព្រះ​នាង​ក៏បាន​អង្វរ​គូសង្សា​ឲ្យ​សឹក ដើម្បី​មក​រួមរស់​ជាមួយគ្នា​ដល់​អវសាន​នៃ​ជីវិត​នៅក្នុង​ប្រាសាទ​នោះ​ទៅ ។​
​    ​ក្រោយមកទៀត នៅពេលដែល​គូ​ស្វាមីភរិយា​បាន​ចែក​ឋាន​ផុត​ទៅ ដោយ​មិនបាន​បន្សល់ទុក​កូនចៅ​ណា​ម្នា​ក់ត​ពូជ​វង្ស​ត្រកូល​សោះឡើយ ។ ដើម្បី​រំលឹក​ដល់​វិញ្ញាណ​ខ័​ន្ធ​របស់​ព្រះ​នាង អ្នកស្រុក​ជិត​ឆ្ងាយ​ក្នុង​តំបន់​បានដាក់​ឈ្មោះ​ប្រាសាទ​ដែល​ព្រះ​នាង​ធ្លា​ ប់រស់​
​នៅ​នោះ​ថា ប្រាសាទនាងខ្មៅ ហើយ​ឈ្មោះ​នេះ​ត្រូវបាន​រក្សា​រហូតដល់​ស​ព្វ​ថ្ងៃនេះ​” ។​
​    ​ជា​រៀងរាល់ថ្ងៃ ជាពិសេស​ក្នុងពេល​បុណ្យទាន​ធំៗ​ប្រចាំឆ្នាំ អ្នកស្រុក​រមែង​យក​គ្រឿង​ដ​ង្វា​យមក​ថ្វាយ ដូចជា​អាហារ ចំណីចំណុក​ជាដើម ខ្លះ​រហូតដល់​យក​ក្របី​គោ​មក​សម្លាប់​មុខ​ប្រាសាទ​ផងដែរ ដើម្បី​សូម​សេចក្តីសុខ​ពី​ព្រះ​នាង ។ ដូច្នេះហើយ​បានជា​មួយថ្ងៃ​ទៅមួយថ្ងៃ​កេរ្តិ៍ឈ្មោះ និង​កិ​ត្ត​នាម​របស់​ព្រះ​នាង​ចេះតែ​ល្បី​រន្ទឺ​ខ្ចរខ្ចាយ​ទូទាំង​នគរ​ គោកធ្លក​បុរី ។ ពួកគេ​រមែងតែងតែ​ថ្វាយបង្គំ​គោរពបូជា​មិន​ដាច់ ។​
​    ​ព្រះ​នាង​មិនមែន​គ្រាន់តែ​ទាញ​ទម្លាក់​ទៅ​ដី​រាល់​បុគ្គល​ណា​ដែល ​មិន​ចុះ​ពី​សេះ​ឆ្លងកាត់​ប្រាសាទ​ទេ ព្រះ​នាង​ផ្តន្ទាទោស​ជនពាល​ផង​ទាំងឡាយ​ដែល​យាយី​ធ្វើ​ទុក​បុក​ម្នេញ​ អ្នកស្រុក​ស្លូតត្រង់​ក្នុង​តំបន់​ទៀតផង ។ តែ​ជួនកាល​ព្រះ​នាង​ក៏មាន​សភាព​ស្លូតបូត​ដែរ ចំពោះ​មនុ​ស្សណា​ដែលមាន​ចិត្ត​ទៀងត្រង់​យុត្តិធម៌​ដ៏​ល្អ​ត្រឹមត្រូវ ព្រះ​នាង​ជួយ​បីបាច់​ថែរក្សា​ពួកគេ​មិន​ស្រាកស្រាន្ត​ឡើយ ដោយ​ផ្តល់​ទឹកភ្លៀង​សម្រាប់​ស្រែចំការ ឬ​ជោគវាសនា អ្វីមួយ​ដែល​ធ្វើ​ឲ្យ​ប្រជានុរាស្ត្រ​ក្នុង​តំបន់ និង​ក្រៅ​តំបន់​ខ្លបខ្លាច ដល់​ជ័យ​ចេស្តា​របស់​ព្រះ​នាង​មិន​ស្រាកស្រាន្ត តាំងតែ​ពី​អតីតកាល​រហូតដល់​ប​ច្ចុ​ប្បន្ន ៕ - See more at: http://www.cen.com.kh/culture/detail_cultureart/MGNlNmRmY2U4ZjU#sthash.U6mnpHCv.dpuf

No comments:

Powered by Blogger.