របៀបលុបបំបាត់ចោលនូវ Metro Application’s Usage History
យើងសង្កេតឃើញថានៅក្នុងប្រព័ន្ធដំណើរ Windows 8 គឺមានការដាក់បញ្ចូលនូវ Task Manager ថ្មីដែលផ្តល់មុខងារជាច្រើនក្នុងគោលដៅ ជួយសម្រួលទៅដល់ការប្រើប្រាស់ផ្សេងៗរបស់លោក អ្នក តួយ៉ាងដូចជាតាប App History ជាដើមដែលនៅក្នុងតាបនោះលោកអ្នកអាចធ្វើការឆែករកមើល (Monitoring) អំពីប្រភពនៃការប្រើប្រាស់ Applications ហើយក៏មានពេលខ្លះទៀតលោកអ្នកចាំបាច់ត្រូវតែធើ្វការ Reset Usage Counters ផងដែរ។ ចំពោះរបៀបនៃការ Reset Application’s Resource Usage Counters យ៉ាងណាខ្លះនោះសូមលោកអ្នកអនុវត្តជាមួយទស្សនាវដ្តីទីក្រុងពត៌មាន វិទ្យាដូចតទៅនេះ ។
១. នៅក្នុងជំហានដំបូងគេនេះ គឺតម្រូវឲ្យលោកអ្នកចុចកណ្តុរខាង ស្តាំទៅលើ Taskbar រួចហើយបន្តជ្រើសយកមុខងារ Task Manager ។
២. ភ្លាមនោះនឹងមានបង្ហាញនូវ Task Manager ថ្មីមួយផ្ទាំងដើម្បីឲ្យលោកអ្នកចុចទៅលើប៊ូតុង
More Details ។
៣. ម្យ៉ាងវិញទៀត កាលបើលោកអ្នកសង្កេតឃើញថាមានការបង្ហាញ Advanced Task Manager ច្រើននោះលោកអ្នកចាំបាច់ត្រូវចូលទៅកាន់តាប App History ជាបន្ត ។
៤. បន្ទាប់ពីនោះ លោកអ្នកប្រាកដជានឹងបានឃើញនូវប្រភព Applications ដែលកំពុងប្រើប្រាស់ជាក់ជាពុំខាន ហើយដើម្បីអាចធ្វើការសម្អាតរាល់ព័ត៌មានទាំងអស់នោះបាន លោកអ្នកគ្រាន់តែចុចទៅលើលីង Delete Usage History ជាការស្រេច ។
៥. ជាចុងក្រោយ លោកអ្នកនឹងឃើញភ្លាមៗថារាល់កម្មវិធី ទាំងអស់ដែលលោកអ្នកបានដំណើរការពីមុននោះនឹងត្រូវបាន (Applications) បពា្ឈប់នៅពេលនេះតែម្តង ៕
១. នៅក្នុងជំហានដំបូងគេនេះ គឺតម្រូវឲ្យលោកអ្នកចុចកណ្តុរខាង ស្តាំទៅលើ Taskbar រួចហើយបន្តជ្រើសយកមុខងារ Task Manager ។
More Details ។
អត្ថបទនេះដកស្រងចេញពី http://www.itcity.com.kh
No comments: