ព័ត៌មានថ្មីៗ
recent

ដំឡើង​និង​ប្រើ​ប្រាស់ Metfone 3G Modem នៅ​លើ Ubuntu 10.04 Lucid Lynx

ការ​ប្រើ​ប្រាស់​អ៊ីនធឺណិត​នា​ពេល​បច្ចុប្បន្ន​គឺ​កំពុង​តែ​ពេញ​និយម​និង​ ចាំ​បាច់​សម្រាប់​សិស្ស​និស្សិត។ បច្ចេកវិទ្យា USB Modem ក៏​កំពុង​ពេញ​និយម​ផង​ដែរ​ចំពោះ​សិស្ស​និស្សិត​នា​ពេល​បច្ចុប្បន្ន​ដោយ​សារ​ វា​មាន​លក្ខណ​ងាយ​ស្រួល​ក្នុង​ការ​ប្រើ​ប្រាស់​និង​ប្រើ​បាន​នៅ​គ្រប់​ទីក​ ន្លែង។ Ubuntu គឺ​ជា​ប្រព័ន្ធ​ប្រតិបត្តិការ​ដែល​បង្កើត​ឡើង​ដើម្បី​តម្រូវ​តាម​អ្នក​ប្រើ​ ប្រាស់​អ៊ីនធឺណិត។ វា​ពិត​ជា​មាន​ភាព​ងាយ​ស្រួល​សម្រាប់​អ្នក​ប្រើ​ប្រាស់​អ៊ីនធឺណិត។ ដូច្នេះ​ហើយ​ខ្ញុំសូម​បង្ហាញ​នូវ​វិធី​ប្រើ​ប្រាស់​និង​ ដំឡើង Metfone 3G Modem នៅ​លើ Ubuntu 10.04។

ជំហានទី១ ៖

សូម​ចុច ALT+F2 ហើយ​វាយ​បញ្ចូល​ពាក្យ gksu gedit /etc/udev/rules.d/15-huawei-e1550.rules បន្ទាប់​ចុច​ប៊ូតុង Run។

បន្ទាប់​មក​សូម​វាយ​ពាក្យ​សម្ងាត់​របស់​អ្នក​ដើម្បី​បន្ត។ លោក​អ្នក​នឹង​ឃើញ​បង្អួច gedit ផុស​ឡើង។

ជំហានទី២ ៖ សូម​សរសេរ​បញ្ចូល​កូដ​ដូច​ខាង​ក្រោម ៖

SUBSYSTEM=="usb", SYSFS{idProduct}=="1446",

SYSFS{idVendor}=="12d1",

RUN+="/lib/udev/modem-modeswitch --vendor 0x12d1 --product 0x1446 --type option-zerocd" ហើយ​រក្សា​ឯកសារ​ទុក​ដោយ​ចុច​ប៊ូតុង Save។

សូម​ចាប់​ផ្ដើម​កុំព្យូទ័រ​របស់​អ្នក​ឡើង​វិញ។

ជំហានទី៣ ៖

សូមភ្ជាប់ modem ជា​មួយ​នឹង​កុំព្យូទ័រ​របស់​អ្នក​ហើយ​រង់​ចាំ​បន្តិច​អ្នក​នឹង​ឃើញ​រូប​ សញ្ញា Metfone 3G បង្ហាញ​នៅ​លើ​ផ្ទៃ​តុ​របស់​អ្នក។

សូម​ចូល​ទៅ Network Menu ដោយ​ចុច​លើ​រូប​តំណាង Network នៅ​បន្ទះ​ខាង​លើ​ហើយ​ជ្រើស​យក New Mobile Broadband (GSM) Connection...។

បន្ទាប់​បង្អួច​មួយ​នឹង​ផុស​ឡើង​សូម​ចុច​ប៊ូតុង Forward

សូម​ជ្រើស​យក Cambodia ហើយ​ចុច​ប៊ូតុង Forward

ជ្រើស​យក I can not find my provider and I wish to enter it manually ហើយ​វាយ​បញ្ចូល​ពាក្យ Metfone រួច​ចុច​ប៊ូតុង Forward។

វាយ​បញ្ចូល​ពាក្យ metfone នៅ​ក្នុង​ប្រអប់ Access Point Name ចំណាំ៖ ត្រូវ​បញ្ចូល​ជា​អក្សរ​តូច​ទាំង​អស់​បើ​មិន​ដូច្នេះ​ទេ​អ្នក​មិន​អាច​ប្រើ​ប្រាស់​អ៊ីនធឺណិត​បាន​ទេ។

ចុង​ក្រោយ​សូម​ចុច​ប៊ូតុង Apply ជា​ការ​ស្រេច។ ប្រអប់​មួយ​នឹង​ផុស​ឡើង​ហើយ​ប្រាប់​ថា​អ្នក​បាន​ភ្ជាប់​អ៊ីនធឺណិត​ជា​មួយ Metfone ។ ពេល​នេះ​អ្នក​អាច​ប្រើ​ប្រាស់​អ៊ីនធឺណិត​តាម​តម្រូវ​ការ​របស់​អ្នក​បាន។

ចំណាំ៖ នៅ​ពេល​អ្នក​ភ្ជាប់​លើក​ក្រោយៗ​គ្រាន់​តែ​ជ្រើស​យក Metfone connection នៅ​ក្នុង Network Menu ជា​ការ​ស្រេច។

No comments:

Powered by Blogger.