ព័ត៌មានថ្មីៗ
recent

ប្រើប្រាស់ Google Docs ដើម្បីបកប្រែភាសា



Google Docs មិនត្រឹមតែអាចឲ្យលោកអ្នកធ្វើការរក្សារទុកនូវឯកសារផ្សេងៗបានប៉ុណ្ណោះទេ ក្នុងនោះលោកអ្នកថែមទាំងអាចធ្វើការបកប្រែនូវអត្ថបទរបស់លោកអ្នកបានទៀតផង។
ខាងក្រោមនេះយើងនឹងបង្ហាញជួនលោកអ្នកពីរបៀបធ្វើការបកប្រែអត្ថបទដោយប្រើប្រាស់នូវ Google Docs ។
មុនដំបូងលោកអ្នកត្រូវចូលទៅកាន់គណនី Gmail ​បន្ទាប់មកចុចលើពាក្យ Document
ចុចលើប៊ូតុង Upload
ចុចលើពាក្យ Select files to upload រួចជ្រើសរើសឯកសារអត្ថបទដែលត្រូវបកប្រែ បន្ទាប់មកចុចប៊ូតុង
ក្រោយពី Upload ចប់ ចុចលើពាក្យ Back to Google Docs
បន្ទាប់មកទៀតចុចលើឈ្មោះឯកសារដែលអ្នកបាន Upload ដើម្បីធ្វើការបកប្រែ
ក្រោយពីបើកឯកសារដែលបាន Upload ហើយ សូមចុចលើ Tools => Translate Document
សូមជ្រើសរើសភាសាដែលចង់បកប្រែ នៅត្រង់ Translate into​ រួចចុចប៊ូតុង OK
បន្ទាប់មកអ្នកនឹងបានឃើញអត្ថបទរបស់លោកអ្នកបានបកប្រែទៅជាភាសាដែលអ្នកបានជ្រើសរើស
ហើយដើម្បីបានអត្ថបទដែលបកប្រែរួច ចុចលើ Files => Download as រួចជ្រើសរើសប្រភេទ ឯកសារដែលអ្នកចង់បាន

No comments:

Powered by Blogger.