បកប្រែពាក្យបរទេសនៅលើ Firefox ភ្លាមៗ មកជាភាសាខ្មែរ

នៅ ពេលថ្មីៗនេះគេហទំព័រ Veayo.com បានដាក់ផ្សាយនូវកម្មវិធីបន្ថែម (add-on) មួយថ្មីមានឈ្មោះថា Any Language to Khmer Translator ដែលមានតួនាទីក្នុងការបកប្រែពាក្យបរទេសណាមួយ ដែលយើងឃើញក្នុងគេហទំព័រ មកជាភាសាខ្មែរបានភ្លាមៗ។ កម្មវិធីនេះពិតជាមានភាពងាយស្រួលណាស់ ក្នុងការបកប្រែ ដោយគ្រាន់តែអូសលើពាក្យណាមួយ ហើយចុចខាងស្ដាំលើពាក្យនោះ រួចរើសយក Khmer Dictionary ពេលនោះផ្ទាំងបកប្រែ នឹងលោតមកតែម្ដង។ នេះជាកម្មវិធីថ្មីមួយ ដែលផ្ដល់ភាពងាយស្រួលដល់ប្រជាជនខ្មែរទូទៅ ក្នុងការបកប្រែពាក្យដែលគិតថាខ្លួនមិនដឹង ឬដឹងហើយតែមិនច្បាស់។
នាពេលបច្ចុប្បន្ន កម្មវិធីនេះបានចេញដល់កំណែសាកល្បង ១.៣ ហើយ។ អាចដំណើរការបាននៅលើ Firefox ចាប់ពីកំណែ 1.0 – 4.2a1pre ។ អ្នកអាចដំឡើងប្រើបាននៅ ទីកន្លែងនេះ។
ខ្ញុំពិតជាសប្បាយចិត្តណាស់ នៅពេលបានឃើញប្រភេទកម្មវិធីល្អៗបែបនេះ ត្រូវបានដាក់ឲ្យប្រើយ៉ាងទូលំទូលាយ ហើយមានភាពងាយស្រួល។ សង្ឃឹមថានៅថ្ងៃខាងមុខ នឹងមាននូវកម្មវិធីល្អៗជាច្រើនទៀត ដែលបង្កើតដោយខ្មែរ និងសម្រាប់ខ្មែរ។
No comments: