កាលប្រវត្តិរបស់ប្រទេសកម្ពុជា
ចាប់ពីសតវត្សរ៍ទី១
ប្រទេសកម្ពុជាកាន់សាសនាហិណ្ឌូដែលនាំចូលមកក្នុងប្រទេសតាមរយៈ ការធ្វើជំនួញជាមួយ ជនជាតិ ឥណ្ឌា។ចាប់ពីសតវត្សរ៍ទី៦ដល់សតវត្សរ៍ទី៨:នគចេនឡា ត្រូវបានបែងចែកជាអាណាខែត្រតូចៗជាច្រើនហើយ
អាណាខែត្រទាំងនោះជាគូ ប្រជែងនឹងគ្នាដែលជាឧបសគ្គរារាំងដល់ការបង្រួបបង្រួមអោយក្លាយទៅជា
អាណាចក្រតែមួយ។
សតវត្សរ៍ទី៩ដល់សតវត្សរ៍ទី១៣
ព្រះបាទជ័យវរ្ម័នទី២បានធ្វើការបង្រួបបង្រួម អាណាខែត្រតូចៗអោយក្លាយទៅជាអាណាចក្រខែ្មរ។ មហាក្សត្រទាំងឡាយដែលស្នងរាជ្យបន្តពីព្រះអង្គបានធ្វើអោយ អាណាចក្រអង្គររីកចំរើនដល់កំពូល
ដោយបានបន្សល់ទុកនូវបា្រង្គបា្រសាទជាច្រើនរហូតមកដល់សម័យក្រោយអង្គរ។ពីសតវត្សរ៍ទី១៤
ដល់សតវត្សរ៍ទី១៨ក្រុង អង្គរត្រូវបានបោះបង់ ហើយព្រះរាជាណាចក្រខ្មែរធ្លាក់ចុះដុនដាប បន្ទាប់ពីមានសង្រ្គាមដណ្តើមរាជ្យបល្ល័ង្គជាបន្តបន្ទាប់។ ក្នុងពេលធ្វើសង្រ្គាមស្តេចខ្លះទៅពឹងប្រទេសសៀម ស្តេចខ្លះ
ទៀតទៅពឹងប្រទេសអណ្ណាមដែលជាប្រទេសជិតខាង របស់ខ្លួនអោយជួយ ដោយសន្យាកាត់ទឹកដី
អោយទៅប្រទេសទាំងពីរនោះ។
ឆ្នាំ ១៨៦៣
អាណាព្យាបាលបារាំងបានបញ្ចប់ការត្រួតត្រាររបស់ប្រទេសសៀម និងប្រទេសវៀតណាមមកលើខែ្មរ និងបានបញ្ចប់ការបែងចែកប្រទេស។ ព្រះរាជាណាចក្រកម្ពុជាដែលធ្លាប់តែមានទឹកដីធំ ទូលាយនៅសម័យអង្គរបានរួញមកត្រឹម១០០០០០គីឡូម៉ែត្រការ៉េ។ ក្នុងអំឡុង៩០ឆ្នាំក្រោយមក អាណា ព្យាបាលបារាំងបានប្រែក្លាយ បន្តិចម្តងៗទៅជាអាណានិគមបារាំងនៅជ្រោយឥណ្ឌូចិន។
ឆ្នាំ១៩០៧
បន្ទាប់ពីមានអន្តរាគមន៍ពីទ័ពបារាំងមក ប្រទេសសៀមក៏ព្រមប្រគល់ខែត្រខ្មែរចំនួនបីមកអោយខ្មែរវិញរួមមាន ខែត្របាត់ដំបង សៀមរាប និងស៊ីសុផុនដែលរួមមានផ្ទៃក្រឡា៣០០០០គីឡូម៉ែត្រការ៉េ។
No comments: