ព័ត៌មានថ្មីៗ
recent

ហេតុអ្វីចាំបាច់មានកូនកំដរប្រុស-ស្រី នៅក្នុងថ្ងៃរៀបការ?

នៅថ្ងៃរៀបអាពាហ៍ពិពាហ៍ ក្រៅពីម្ចាស់ស្វាមីខ្លួនកូនកំលោះក្រមុំហើយនោះ គឺត្រូវមានអ្នកកំដរប្រុស ស្រីសម្រាប់ថ្ងៃដែលពិសេសនេះ ដោយពុំអាចខ្វះបានឡើយ។ គ្រប់បណ្ដាប្រទេស លើពិភពលោក ក្នុងថ្ងៃអាពាហ៍ពិពាហ៍ គេតែងឲ្យមានអ្នកកំដរប្រុស-ស្រីចូលរួមក្នុង ពិធីជាដរាប។ មានប្រទេសតិចតួច បំផុតដែលមិនប្រកាន់យកទំនៀមទម្លាប់បែបនោះ។ នេះគឺជាប្រវត្តិទាក់ទង នឹងអ្នកកំដរប្រុស-ស្រី ដែលមានរយៈកាលដ៏យូរលង់ណាស់មកហើយ។
ប្រវត្តិអ្នកកំដរកូនក្រមុំ
ទំនៀមទម្លាប់នៃការមានអ្នកចូលកំដរកូនក្រមុំ បានចាប់ផ្ដើមមកពីជនជាតិអ៊ែងហ្គូល-ឆេកសន ដែលជាបុព្វបុរសរបស់ជនជាតិអង់គ្លេស។ សម័យកាលនោះច្បាប់មិនទាន់តឹងរ៉ឹងធ្វើឲ្យមានហេតុការណ៍អាក្រក់ជា ច្រើនក្នុងថ្ងៃអាពាហ៍ពិពាហ៍។ កូនក្រមុំខ្លះត្រូវបានវាយប្រហារពីភាគីបុរសដែលធ្លាប់លួចស្រឡាញ់ ឬធ្លាប់ជាគូស្នេហ៍។ ដោយសារហេតុការណ៍ទាំងនេះបានកើតមានជាញឹកញាប់ក្រោយមកគេបាន ជ្រើសរើសស្ត្រីដែល ជាមិត្តភក្តិមកចូលរួមកំដរក្នុងថ្ងៃ អាពាហ៍ពិពាហ៍របស់ខ្លួនដែរ។ ការធ្វើដូច្នេះប្រការសំខាន់ ជួយការពារ កូនក្រមុំ និងម្យ៉ាងទៀតជួយបន្លំភ្នែកបណ្ដាក្រុមសត្រូវឲ្យមានការអល់អែក ក្នុងការវាយប្រហារ ដោយសារថ្ងៃនោះគេបានតែងសំលៀកបំពាក់ និងធ្វើមុខមាត់ស្រដៀងគ្នា។ ចាប់ពីពេលនោះមក ការវាយប្រហារបានថយចុះ ហើយមនុស្សជំនាន់ក្រោយៗមកបានអនុវត្តតាមជារៀងរហូតមក។


No comments:

Powered by Blogger.